Study

Tech4Ed Review

  •   0%
  •  0     0     0

  • គ្រូប្រើ Kahoot ធ្វើតេស្តរហ័សដើម្បីជំរុញសកម្មភាពសិស្ស (មិនប្រកាន់មុខវិជ្ជា)។ តើនេះជាអ្វី? ក. PCK (Pedagogy + Content) ខ. TCK (Technology + Content) គ. TPK (Technology + Pedagogy) ឃ. TPACK
    គ. TPK
  • លោកគ្រូ សុខ ទទួលបន្ទុកបង្រៀនថ្នាក់ថ្មីមួយដែលសិស្សមានកម្រិតសមត្ថភាពខុសៗគ្នាខ្លាំង (Mixed Ability) ហើយគាត់មិនទាន់ដឹងច្បាស់ពីចំណុចខ្សោយ ឬភាពខ្លាំងរបស់សិស្សម្នាក់ៗឡើយ។ តើវិធីសាស្ត្រណាដែលល្អបំផុតដើម្បីវាយតម្លៃ និងឆ្លើយតបនឹងតម្រូវការសិស្សម្នាក់ៗ?
    Individual Rotation
  • តើប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) មានតួនាទីចម្បងអ្វីខ្លះនៅក្នុងវិស័យអប់រំ? ក. ទិន្នន័យហិរញ្ញវត្ថុ ខ. ដាក់កិច្ចការផ្ទះ និងតាមដានការរៀនសូត្រ គ. ចុះឈ្មោះចូលរៀន និងប្រវត្តិរូបសិស្ស
    ខ. ដាក់កិច្ចការផ្ទះ និងតាមដានការរៀនសូត្រ
  • បើអ្នកចង់តាមដានវត្តមាន ប្រវត្តិរូបសិស្ស សម្គាល់ថ្នាក់ និងចេញព្រឹត្តិបត្រពិន្ទុផ្លូវការ (Transcript) តើអ្នកគួរប្រើប្រព័ន្ធមួយណាទើបស័ក្តិសមបំផុត? ក. LMS ខ. CMS គ. SIS
    គ. SIS
  • ១៤. តើសកម្មភាពមួយណាជាការអនុវត្ត TPACK ពេញលេញ? ក. សិស្សលេងតួសម្តែងរឿងទុំទាវក្នុងថ្នាក់ ខ. គ្រូចាក់វីដេអូរឿងទុំទាវឱ្យសិស្សមើល គ. គ្រូប្រើ Telegram ដើម្បីដាក់កិច្ចការផ្ទះ ឃ. សិស្សថតវីដេអូសម្តែងរឿងទុំទាវ ដើម្បីវិភាគតួអង្គ
    ឃ. សិស្សថតវីដេអូសម្តែងរឿងទុំទាវ ដើម្បីវិភាគតួអង្គ
  • បញ្ហា "Hallucination" (ការបង្កើតព័ត៌មានមើលទៅដូចជាពិត តែតាមពិតគឺខុសស្រឡះ) គឺជាដែនកំណត់ដ៏ធំមួយនៃ Generative AI ដែលតម្រូវឱ្យអ្នកប្រើប្រាស់ត្រូវតែផ្ទៀងផ្ទាត់ទិន្នន័យជានិច្ច (ត្រូវ / ខុស)
    ត្រូវ
  • អ្នកគ្រូ ម៉ារី មានមេរៀនច្រើនដែលត្រូវបង្រៀន ប៉ុន្តែគាត់សង្កេតឃើញថាពេលវេលានៅក្នុងថ្នាក់មិនមានគ្រប់គ្រាន់សម្រាប់ឱ្យសិស្សធ្វើលំហាត់អនុវត្ត និងពិភាក្សាឡើយ។ តើគំរូ Blended Learning មួយណាដែលស័ក្តិសមបំផុតសម្រាប់ដោះស្រាយបញ្ហានេះ?
    Flipped Classroom
  • ការប្រើប្រាស់បច្ចេកទេស Chain Prompting ជួយកាត់បន្ថយភាពខុសឆ្គងរបស់ AI ព្រោះវាណែនាំ AI ឱ្យគិត និងឆ្លើយជាជំហានៗ ជាជាងការសួរសំណួរធំៗតែមួយដោយផ្ទាល់។ (ត្រូវ / ខុស)
    ត្រូវ
  • តើបច្ចេកទេស "Chain Prompting" នៅក្នុងការប្រើប្រាស់ Generative AI សំដៅលើអ្វី? ក. រកចម្លើយតែមួយដោយប្រើពាក្យគន្លឹះតែមួយម៉ាត់ ខ. បែងចែកបញ្ហាស្មុគស្មាញជាបញ្ជាតូចៗបន្តបន្ទាប់គ្នា គ. ប្រើប្រាស់រូបភាពជំនួសឱ្យអត្ថបទ
    ខ. បែងចែកបញ្ហាស្មុគស្មាញជាបញ្ជាតូចៗបន្តបន្ទាប់គ្នា