Study

វិទ្យាសាស្រ្ត

  •   0%
  •  0     0     0

  • តើនៅពេលផែនដីធ្វើចលនាវិលជុំវិញព្រះអាទិត្យបង្កើតបានជាអ្វី ?
    នៅពេលផែនដីធ្វើចលនាវិលជុំវិញព្រះអាទិត្យបង្កើតបានជារដូវ ។
  • រុក្ខជាតិដែលលូតលាស់ចេញពីមើមគឺ
    ដំឡូង
  • សត្វអណ្តើកជាប្រភេទ
    សត្វលូន ឬ ល្មូន ។
  • តើថាមពលកម្តៅបានមកពីណា ? ថាមពលពន្លឺបានមកពីណា ?
    ថាមពលកម្តៅបានមកពីកម្តៅ ។ ថាមពលពន្លឺបានមកពីពន្លឺ ។
  • កុមារច្រើនកើតជំងឺ
    ដង្កូវពោះវៀន ក្អកមាន់ កញ្រ្ជឹល ផ្តាសាយ ។
  • អ្នកវិទ្យាសាស្ត្របានធ្វើរូបសំណាកនៃភពផែនដីដោយ
    រូបភូគោល
  • រុក្ខជាតិធំ
    បេង នាងនួន គគីរ គ្រញូង... ។
  • តើសូរសំឡេងទាំងអស់មានលក្ខណៈដូចគ្នា ឬ ខុសគ្នា ?
    សូរសំឡេងទាំងអស់មានលក្ខណៈខុសគ្នា ។
  • ភពផែនដីមានទំហំធំ
    ហើយមានរាងមូល ។
  • វិធីបង្ការជំងឺដង្កូវពោះវៀន
    ហូបស្អាត ផឹកស្អាត រស់នៅស្អាត...។
  • ចូររៀបរាប់ឱ្យបានយ៉ាងតិចបីចំណុចអំពីលក្ខណៈសូរសំឡេង ?
    លក្ខណៈសូរសំឡេងមានដូចជា គ្រលរ ស្រួយ រណ្តំ ញ័រ រងំ... ។
  • រុក្ខជាតិផ្ដល់ជាសម្ភារៈសំណង់
    បេង នាងនួន គគីរ គ្រញូង... ។
  • តើថាមពលជាអ្វី ?
    ថាមពល គឺជាអ្វីដែលអាចធ្វើឱ្យវត្ថុមានចលនា ។
  • សត្វក្រពើជាប្រភេទសត្វលូន ឬ ល្មូន ។
    ត្រូវ
  • តើនៅប្រទេសកម្ពុជាមានប៉ុន្មានរដូវ ? មានរដូវអ្វីខ្លះ ?
    នៅប្រទេសកម្ពុជាមានពីររដូវ ។ មានរដូវប្រាំង និងរដូវវស្សា ។
  • រោគសញ្ញាក្អកមាន់
    គ្រុនក្តៅ ក្អកម្តងៗជាប់គ្នាយ៉ាងយូរ...។
  • នៅពេលគេយកដុំខ្លាញ់ទៅទុកនៅកន្លែងក្តៅ តើវាប្រែប្រួលដូចម្តេច ?
    ក្លាយជារាវ
  • តើរុក្ខជាតិអាចដុះនៅកន្លែងណាខ្លះ ?
    រុក្ខជាតិអាចដុះនៅកន្លែងដូចជា៖ រុក្ខជាតិដុះលើគោក រុក្ខជាតិដុះក្នុងទឹក រុក្ខជាតិដុះក្នុងអាកាស ។
  • សត្វឃ្មុំជាប្រភេទសត្វចិញ្ចឹមកូនដោយទឹកដោះ ។
    ខុស
  • រុក្ខជាតិក្នុងទឹក
    កញ្ឆែត កំប្លោក ព្រលឹត ត្រកួន... ។
  • តើពេលថ្ងៃ និងពេលយប់ខុសគ្នាដូចម្តេច ?
    ពេលថ្ងៃ និងពេលយប់ខុសគ្នាដូចជា៖ ពេលថ្ងៃផែនដីទទួលពន្លឺ និងកម្តៅពីព្រះអាទិត្យ ។ ពេលយប់ផែនដីពុំទទួលពន្លឺ និងកម្តៅពីព្រះអាទិត្យទេ ។
  • រុក្ខជាតិផ្តល់ជាអាហារ
    ចេក ល្ហុង ល្ពៅ ននោង ការ៉ុត... ។
  • រុក្ខជាតិលើគោក
    ស្វាយ ក្រូច ខ្នុរ ចេក ដូង ត្នោត... ។
  • នៅពេលដុតកម្តៅទឹក តើទឹកមានដំណើរប្រែប្រួលដូចម្តេច ?
    ពីរាវទៅឧស្ម័ន