Study

ថ១១ ជំ២ មេ៩ ការប្រ ...

  •   0%
  •  0     0     0

  • ក្រៅពី​ទ្រឹស្ដី​សាសនា តើ​ការអប់រំ​សាសនា​បច្ចុប្បន្ន​ត្រូវ​ឲ្យ​សាសនិក​យកចិត្តទុកដាក់​លើ​បញ្ហា​អ្វី​មួយ​ទៀត?
    ការ​ថែរក្សា​បរិស្ថាន​ធម្មជាតិ
  • ប្រសិនបើ​យើង​ចង់​ឲ្យ​អ្នកដទៃ​ទទួលស្គាល់ និង​ឲ្យ​តម្លៃ​សាសនា​របស់​យើង តើ​យើង​ត្រូវ​ធ្វើ​អ្វី​ជា​មុន?
    ត្រូវ​ចេះ​គោរព និង​ទទួលស្គាល់​សាសនា​របស់​អ្នកដទៃ​សិន
  • តើ​អ្វី​ជា​វិធីសាស្ត្រ​សហប្រតិបត្តិ​ការ​ដ៏​ល្អ​រវាង​អ្នក​កាន់​សាសនា​ខុស​គ្នា ដើម្បី​លើកកម្ពស់​ការអប់រំ?
    រួបរួម​គ្នា​ផ្សព្វផ្សាយ​ដោយ​មិន​សំដៅ​លើ​សាសនា​ណាមួយ
  • តើ​ការ​មាន​គំនិត​ចេះ​យោគយល់ និង​គោរព​គ្នា​ទៅវិញទៅមក​ជា​មាគ៌ា​ដឹកនាំ​មនុស្ស​ឲ្យ​ឆ្ពោះទៅ​រក​អ្វី?
    សុខ​សន្តិភាព និង​ភាព​សុខដុមរមនា
  • ដើម្បី​បង្កើត​បរិយាកាស​សុខដុមរមនា តើ​មនុស្ស​ត្រូវ​អនុវត្ត​ដោយ​ប្រើ​ចិត្ត​បែប​ណា?
    ចិត្ត​ស្លូតបូត មាន​អំណត់​អត់ធន់ និង​អធ្យាស្រ័យ
  • ប្រសិនបើ​គ្មាន​ការអនុវត្ត​ស្មារតី​ចេះ​អធ្យាស្រ័យ និង​គោរព​គ្នា​ទេ តើ​វា​នឹង​នាំ​ឲ្យ​កើតមាន​អ្វី​ឡើង?
    ការរើសអើង ការ​ស្អប់ខ្ពើម និង​សង្គ្រាម​សាសនា
  • បើ​គ្មាន​សាសនា​ចូលរួម​អប់រំ​ទេ តើ​មនុស្ស​អាច​នឹង​ក្លាយទៅជា​មនុស្ស​បែប​ណា?
    មនុស្ស​គ្មាន​សីលធម៌ និង​មាន​មហិច្ឆតា​លោภលន់
  • តើ​ការ​ព្យាយាម​ស្វែងយល់​ពី​ការប្រតិបត្តិ​សាសនា​ផ្សេងៗ​ពី​គ្នា​ជួយ​បណ្ដុះ​អ្វី​ក្នុង​ចិត្ត​មនុស្ស?
    ទឹកចិត្ត​ចេះ​យោគយល់​អធ្យាស្រ័យ
  • តើ​អ្វី​ជា​គោលដៅ​ចម្បង​នៃ​ការអប់រំ​សាសនា​ក្នុង​សង្គម​ពហុ​សាសនា?
    ការ​រួមរស់​នៅ​ដោយ​ចុះសម្រុង និង​សន្តិភាព
  • ដើម្បី​បង្ហាញ​ការគោរព តើ​យើង​មិន​ត្រូវ​យក​សាសនា​ដែល​គេ​គោរព​ទៅ​ធ្វើ​អ្វី​ឡើយ?
    និយាយ​សើចចំអក​លេង ឬ​រិះគន់
  • តើ​ការ​ប្រកាន់​គំនិត​បែប​ណា​ក្នុង​សាសនា​រៀងៗ​ខ្លួន ដែល​ជា​ដើមហេតុ​នៃ​សង្គ្រាម​សាសនា?
    គំនិត​ជ្រុលនិយម
  • តើ​ការ​បង្កើត​អ្វី​ដែល​អាច​ជួយ​បង្រួបបង្រួម​សាសនា​ឲ្យ​ចេះ​យោគយល់​គ្នា​បាន?
    អង្គការ ឬ​មជ្ឈមណ្ឌល​សិក្សា​អន្តរ​សាសនា