Study

ការងារក្រុម

  •   0%
  •  0     0     0

  • ជំងឺដែលរលាកភ្នាសសើមច្រមុះដែលបណ្ដាលមកពីវីរុសគឺ.....
    ជំងឺផ្ដាសាយ
  • តើប្រដាប់របត់ឈាមមានផ្នែកសំខាន់ៗអ្វីខ្លះ?
    បេះដូង សរសៃឈាម និងឈាម។
  • ឈាមធ្វើចលនាជាប់រហូតទៅពាសពេញ.............នៅក្នុងប្រព័ន្ធបិទជិតមួយ។
    សារពាង្គកាយ
  • តើឧស្ម័នអ្វីដែលកោសិកាត្រូវការសម្រាប់ដំណើរការផលិតថាមពល?
    ឧស្ម័នអុកស៊ីសែន (O 2 ​ )។
  • កាបូនិច និងទឹកសាយចេញពីឈាមចូលទៅក្នុងកូនថង់សួតហៅថា.........
    បណ្ដូរឧស្ម័ន
  • ការបំបែកអាហារដោយមានការចូលរួមពីឧស្ម័នអុកស៊ីសែន ដើម្បីផលិតកាបូនិច ទឹក និងថាមពលហៅថា
    ដង្ហើមកោសិកា
  • ១. សារពាង្គកាយមនុស្សកើតឡើងពីអ្វី?
    សារពាង្គកាយមនុស្សកើតឡើងពីកោសិការាប់ពាន់លាន។
  • ឈាមចេញពីបេះដូង ដោយដឹកនាំ................ ទៅឱ្យកោសិកានៃសារពាង្គកាយ។
    អាហារនិងO2
  • តើអាក់ទែកូរ៉ូណែមានប៉ុន្មានប្រភេទ?
    ២ប្រភេទ (ឆ្វេង ស្ដាំ )
  • ប្រូទីសឯកកោសិកា សារាយ ស្លែព្រៃ និងសត្វពហុកោសិកាងាយ(អ៊ីត) ជា.........
    ប្រភេទសារពាង្គកាយតូច
  • តើកោសិកាបញ្ចេញអ្វីខ្លះដែលប្រព័ន្ធឈាមរបត់ត្រូវដឹកនាំចេញ?
    ផលិតផលកាកសំណល់ និង CO 2 ​ ។
  • តើសារធាតុអ្វីដែលប្រព័ន្ធឈាមរបត់ដឹកនាំទៅកោសិកាដើម្បីផ្ដល់ថាមពល?
    អាហារ។
  • តើកោសិកាត្រូវការអ្វីខ្លះដើម្បីដំណើរការ?
    កោសិកាត្រូវការការផ្គត់ផ្គង់នូវសារធាតុគីមីមួយចំនួន។
  • នៅក្នុងកោសិកាសារធាតុចិញ្ចឹមត្រូវបានបំបែកដោយ....
    ឧស្ម័នអុកស៊ីសែន។
  • គ្រប់សរសៃឈាមដែលដឹកនាំឈាមទៅកាន់បេះដូង អ្នកវិទ្យាសាស្រ្តឱ្យឈ្មោះថា.............។
    សរសៃវ៉ែន
  • តើសារធាតុចិញ្ចឹម អុកស៊ីសែន នៃសារពាង្គកាយធំត្រូវបានបញ្ចូនទៅកាន់កោសិកាតាមរយៈអ្វី?
    ប្រព័ន្ធដំណឹកនាំ ឬប្រព័ន្ធរបត់ឈាម
  • តើដំណកដង្ហើមជាអ្វី?
    ចលនាខ្យល់ចេញនិងចូលពីសួត។
  • ឈាមចេញពីបេះដូងទៅកាន់.........ដោយដឹកនាំកាកសំណល់និងCO2 នៃកោសិកាទៅឱ្យសួត។
    សួត
  • ប្រអប់ទ្រូងកើតឡើងពី
    ឆ្អឹងជំនីរ ឆ្អឹងខ្នង និងឆ្អឹងទ្រូង
  • បេះដូងមានសរសៃឈាម..............សម្រាប់ផ្គត់ផ្គង់សារធាតុចិញ្ចឹមនិងO2 ដល់កោសិកាបេះដូង និងដកយកកាកសំណល់មកវិញ។
    កូរ៉ូណែ
  • តើសរីរាង្គអ្វីដែលសំខាន់បំផុតក្នុងសារពាង្គកាយ?
    បេះដូង
  • ជំងឺនេះបណ្ដាលឱ្យហើមសួត ខ្សោយ ហើយអាចមានរបេងសួត គឺ........
    ជំងឺរលាកទងសួត
  • តើប្រព័ន្ធឈាមរបត់មាននាទីអ្វីខ្លះ?
    ដឹកនាំអាហារ និង O 2 ​ ទៅកាន់កោសិកា។
  • តើបេះដូងចាប់ផ្តើមកន្ត្រាក់នៅពេលណា?
    បេះដូងចាប់ផ្តើមកន្ត្រាក់តាំងពីមុនពេលប្រសូត្រមកម្ល៉េះ។
  • តើឧស្ម័នអ្វីជាផលិតផលកាកសំណល់ដែលកោសិកាបញ្ចេញ?
    ឧស្ម័នកាបូនឌីអុកស៊ីត (CO 2 ​ )។
  • សរសៃឈាមដែលព័ទ្ធជុំវិញបេះដូងគឺ...........
    សរសៃឈាមកូរ៉ូណែ
  • សរសៃវ៉ែនដឹកនាំកាកសំណល់ និងCO2ពីកោសិកានៃសារពាង្គកាយចូលទៅ..............។
    បេះដូង
  • តើអ្វីដែលធ្វើឱ្យឈាមមានចលនា?
    ឈាមត្រូវបានធ្វើឱ្យមានចលនាដោយសារបេះដូង។
  • ចំពោះភាវៈដែលមានសារពាង្គកាយតូចវាមិនត្រូវការ.............ហើយសារធាតុចិញ្ចឹម និងឧស្ម័នត្រូវបាន.............ចូលក្នុងកោសិកាដោយផ្ទាល់ជាមួយមជ្ឈដ្ឋាន។
    ប្រព័ន្ធដំណឹកនាំ , បន្សាយ
  • សាច់ដុំរាងសំប៉ែត រាងកោងបន្តិច ភ្ជាប់នឹងឆ្អឹងជំនីរចុងក្រោយបីគូគឺ............
    សន្ទះទ្រូង
  • ក្រៅពីដឹកនាំអាហារ និង O 2 ​ តើប្រព័ន្ធឈាមរបត់ធ្វើអ្វីទៀត?
    ដឹកនាំផលិតផលកាកសំណល់ និង CO 2 ​ ចេញពីកោសិកាវិញ។
  • តើកោសិកានីមួយៗប្រៀបដូចទៅនឹងអ្វី?
    កោសិកានីមួយៗប្រៀបដូចជារោងចក្រ។