Study

រដូវ និងអាកាសធាត� ...

  •   0%
  •  0     0     0

  • តើតំបន់មានសមុទ្រស្ថិតនៅប៉ែកខាងណានៃប្រទេសកម្ពុជា? តើខេត្តណាខ្លះដែលស្ថិតនៅតំបន់មាត់សមុទ្រ?
    តំបន់មាត់សមុទ្រស្ថិតនៅប៉ែកនិរតីនៃប្រទេស ដែលមានខេត្តកោះកុង ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ។
  • តើគេចែកតំបន់មាត់សមុទ្រជាប៉ុន្មានផ្នែក?អ្វីខ្លះ?
    គេចែកតំបន់មាត់សមុទ្រជាបីផ្នែក មានទំនាបឆ្នេរ ឆ្នេរ និងឈូង។
  • តើសណ្ឋានដីប្រទេសកម្ពុជាមានលក្ខណៈដូចម្ដេច?
    ផតកណ្តាល ជុំវិញព័ទ្ធទៅដោយភ្នំ កូនភ្នំ និងខ្ពង់រាប។ ផ្ទៃផតនេះទេរចុះពីប្រជុំភ្នំក្រវាញ សំដៅទៅឈូងសមុទ្រដែលជាទីសម្បូរដោយកូនកោះ។
  • សណ្ឋានដីនៅប្រជុំភ្នំក្រវាញនៅបរិវេណខាងលិច សណ្តូកពីអាគ្នេយ៍ទៅពាយ័ព្យ ជាព្រំខណ្ឌមួយផ្នែក តើមានតំបន់ណាខ្លះ?
    តំបន់ឆ្នេរសមុទ្រ និងទំនាបកណ្តាល។
  • តើសណ្ឋានដីទំនាបកណ្តាលជាសណ្ឋានដីដូចម្ដេច? ហើយលាតសន្ធឹងពីព្រំប្រទល់ប្រទេសណាដល់ប្រទេសណា? មានប្រវែងទទឹង និងបណ្តោយប៉ុន្មានkm?
    សណ្ឋានដីទំនាបកណ្តាលជាសណ្ឋានដីល្បាប់លាតសន្ឋឹងពីព្រំប្រទល់ប្រទេសថៃ ដល់ព្រំប្រទល់ប្រទេសវៀតណាម ហើយទទឹងមានប្រវែង110km និងបណ្តោយមានប្រវែង 500km។
  • តើភ្នំអ្វីដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា? មានកម្ពស់ប៉ុន្មានm?
    ភ្នំឪរ៉ាស់(1813m)
  • តើសណ្ឋានដីខ្ពង់រាបស្ថិតនៅប៉ែកខាងណានៃប្រទេស? តើសណ្ឋានដីខ្ពង់រាបជាសណ្ឋានដីដូចម្តេច?
    សណ្ឋានដីខ្ពង់រាបស្ថិតនៅប៉ែកខាងជើង និងឥសាន ជាសណ្ឋានដីមានលក្ខណៈខ្ពង់រាបដែលមានសណ្ឋានដីងើបឡើងខ្ពស់បន្តិចម្តងៗពីទំនាបកណ្តាលឆ្ពោះទៅកាន់ព្រំប្រទល់ប្រទេសថៃ ឡាវនិងវៀតណាម