Study

ល្បែងសិក្សា

  •   0%
  •  0     0     0

  • នៅពេលឧស្ម័ន និងរូបធាតុផ្សេងៗជាច្រើននៅជុំវិញព្រះអាទិត្យចាប់ផ្តើមផ្តុំរួមគ្នាជាបណ្តុំដ៏ធំ បន្ទាប់មកក្លាយជាភពថ្មីដែលគេឲ្យឈ្មោះថា៖
    កំណកំណើតភព
  • តើនុយក្លេអ៊ែគឺជាអ្វី?
    ស្នូលទឹកកកនៃផ្កាយដុះកន្ទុយ
  • តើមានកត្តាអ្វីខ្លះដែលបណ្តាលឲ្យភពធ្វើចលនាជុំវិញព្រះអាទិត្យក្នុងគន្លងរបស់វា?
    និចលភាព និងទំនាញសកល
  • តើសកម្មភាពសំខាន់នៃព្រះអាទិត្យមានប៉ុន្មាន?អ្វីខ្លះ?
    ភាពពកនៃព្រះអាទិត្យឬប្រូមីណិន អណ្តាតភ្លើងព្រះអាទិត្យ ខ្យល់ព្រះអាទិត្យ និងស្នាមអុចៗនៅលើព្រះអាទិត្យឬសាន់ស្ពត។
  • តើនៅក្នុងប្រព័ន្ធព្រះអាទិត្យមានភពប៉ុន្មាន? អ្វីខ្លះ?
    មាន៨គឺភពពុធ សុក្រ ភពផែនដី អង្គារ៍ ព្រហស្បតិ៏ សៅរ៍ អ៊ុយរ៉ានុស និងភពណិបទួន។
  • តើភពសៅរ៍ធ្វើចលនាជុំវិញព្រះអាទិត្យក្នុងថេរវេលាប៉ុន្មានឆ្នាំ ខែ និងថ្ងៃ?
    ២៩ឆ្នាំ ៤ខែ និង ៦ថ្ងៃ។
  • តើអាចម៍ផ្កាយចែកចេញជាប៉ុន្មាន?អ្វីខ្លះ?
    ៣ គឺអាចម៍ផ្កាយដែក អាចម៍ផ្កាយថ្ម និងអាចម៍ផ្កាយដែកលាយថ្ម។
  • តើភពព្រហស្បតិ៍ធ្វើចលនាជុំវិញព្រះអាទិត្យក្នុងថេរវេលាប៉ុន្មានឆ្នាំ ខែ និងថ្ងៃ?
    ១០ឆ្នាំ ៨ខែ និង ១០ថ្ងៃ។
  • តើភពធ្វើចលនាជុំវិញអ័ក្សខ្លួនឯងហៅថាអ្វី?
    រង្វិលខ្ញាល់
  • តើភពទាំងប្រាំបីដែលស្ថិតនៅក្នុងប្រព័ន្ធព្រអាទិត្យមានលក្ខណៈដូចម្ដេច?
    ខុសគ្នាយ៉ាងខ្លាំងទាំងទំហំ ផ្ទៃ និងបរិយាកាស។
  • តើសីតុណ្ហភាពភពពុធពេលយប់ និងពេលថ្ងៃមានសីតុណ្ហភាពប៉ុន្មានអង្សាសេ?
    ពេលយប់ 427អង្សាសេ និងពេលថ្ងៃ -170អង្សាសេ។
  • តើស្រទាប់ខាងក្រៅបំផុតនៃបរិយាកាសព្រះអាទិត្យហៅថាអ្វី?
    កូរ៉ូណា
  • តើស្រទាប់ព្រះអាទិត្យមានប៉ុន្មានស្រទាប់?អ្វីខ្លះ?
    កូរ៉ូណា មណ្ឌលក្រូម៉ូ មណ្ឌលផូតូ និងស្នូល។
  • តើប្រព័ន្ធព្រះអាទិត្យមានអាយុកាលប៉ុន្មានលានឆ្នាំ?
    ៥០០០ លានឆ្នាំ
  • ដូចម្តេចដែលហៅថាកូមា?
    ពពក ធូលី និងឧស្ម័នស្ថិតនៅជុំវិញនុយក្លេអ៊ែ។
  • តើប្រព័ន្ធព្រះអាទិត្យចាប់ផ្តើមកកើតឡើងពីពពកធូលី និងឧស្ម័នដ៏ធំគឺជាអ្វី?
    ណេប៊ុយឡា
  • តើភពផែនដីមានចម្ងាយប៉ុន្មានលានគីឡូម៉ែត្រពីព្រះអាទិត្យ?
    150 លានគ.ម
  • តើនុយក្លេអ៊ែ និងកូមារួមបញ្ចូលគ្នាបង្កើតបានជាអ្វី?
    កម្ដៅនៃផ្កាយដុះកន្ទុយ។
  • តើចលនារបស់ភពមានប៉ុន្មានអ្វីខ្លះ?
    រង្វិលជុំ និងរង្វិលខ្ញាល់
  • តើភពណិបទួនមានចម្ងាយប៉ុន្មានលានគីឡូម៉ែត្រពីព្រះអាទិត្យ?
    4 497 លានគ.ម
  • តើតារាមួយចំនួនបានបែកជាបំណែកដោយសារការផ្ទុះដ៏ខ្លាំងមួយដែលហៅថាអ្វី?
    ស៊ុបពែណូវ៉ា
  • ដូចម្តេដចដែលហៅថាផ្កាយព្រះគ្រោះ?
    គឺជាដុំសិលា ឬបំណែកភពមានទំហំខុសៗគ្នាដែលអណ្តែកកន្នុងលំហ។
  • តើផ្កាយព្រះគ្រោះធំជាងគេមានឈ្មោះអ្វី?
    ស៊ែរ
  • ដូចម្តេចដែលហៅថាអាចម៍ផ្កាយ?
    ដុំសិលាតូចៗដែលធ្លាក់មកលើផែនដី។
  • តើផ្លូវដែលភពធ្វើចលនាជុះវិញព្រះអាទិត្យជាអ្វី?
    គន្លង
  • តើភពធ្វើចលនាជុំវិញព្រះអាទិត្យហៅថាអ្វី?
    រង្វិលជុំ
  • ដូចម្តេចដែលហៅថាបាតុភូតអាកាស?
    ការកកិតអាចម៍ផ្កាយនិងបរិយាកាសដែលបណ្តាលឲ្យអាចម៍ផ្កាយបញ្ជេញពន្លឺសន្ធោសន្ធៅនិងមើលឃើញនៅពេលយប់។
  • តើភពពុធធ្វើចលនាជុំវិញព្រះអាទិត្យក្នុងថេរវេលាថ្ងៃ?
    88 ថ្ងៃនៃផែនដី
  • ដូចម្ដេចដែលហៅថាផ្កាយដុះកន្ទុយ?
    ផ្កាយដុះកន្ទុយគឺជាដុំទឹកកក ធូលី និងឧស្ម័ន។
  • តើស្រទាប់អ្វីដែលនៅបន្ទាប់ពីស្រទាប់កូរ៉ូណា?
    មណ្ឌលក្រូម៉ូ
  • តើភពផែនដីនៅចន្លោះភពណាខ្លះ?
    ភពសុក្រ និងភពអង្គារ៍
  • នៅសតវត្សទី១៧ តើអ្នកវិទ្យាសាស្រ្តអង់គ្លេសឈ្មោះអ្វីដែលបានបង្កើតច្បាប់និចលភាព។
    អ៊ីសាក់ញូតុន
  • តើទីកន្លែងផ្កាយព្រះគ្រោះឋិតនៅចន្លោះភពណាខ្លះ?
    ភពអង្គារ៍ និងភពព្រហស្បតិ៍។