Study

ល្បែងសិក្សា

  •   0%
  •  0     0     0

  • តើវីរុសជាអ្វី?
    ជាភាគល្អិតតូចបំផុតដែលស្ថិតនៅចន្លោះភាវៈមានជីវិត និងភាវៈគ្មានជីវិត។
  • តើសារពាង្គកាយតូចៗឬប្រភេទសត្វល្អិតដែលយើងជួបប្រទះជាញឹកញាប់មានអ្វីខ្លះ?
    មានសត្វរំពា បរាសិត និងសត្វបង្កជំងឺលើសត្វល្អិតបំផ្លាញដំណាំ ។
  • នៅពេលមានដង្កូវមួយស្លាប់ដោយសារវីរុស ហេតុអ្វីបានជាដង្កូវដទៃត្រូវបានស្លាប់ដែរ?
    ព្រោះមានធាតុរាវហូរចេញពីខ្មោចដង្កូវ ដែលអាចបង្កជំងឺដល់ដង្កូវដទៃនោះ។
  • តើវីរុសត្រូវបានគេរកឃើញនៅលើអ្វី?
    ដង្កូវមេអំបៅ
  • តើសត្វដែលបង្កជំងឺលើសត្វល្អិតចង្រៃមានអ្វីខ្លះ?
    ពួកផ្សិត និងវីរុស
  • តើជាទូទៅពួកផ្សិតបង្កជំងឺលើអ្វី?
    លើសត្វល្អិតរស់នៅក្នុងដីដូចជា កញ្ចែរស់ក្នុងដី ។
  • តើពួកផ្សិតបង្កជំងឺសម្លាប់លើប្រភេទសត្វចង្រៃអ្វីខ្លះ?
    មមាច ដង្កូវបំផ្លាញស្លឹក និងសត្វល្អិតស្លាបរឹង(ខ្ញុង ខ្មូត កញ្ចែ អណ្ដើកមាស រុយស...)
  • .........ជាសត្វដែលស៊ីសត្វដទៃជាអាហារ
    សត្វរំពា
  • តើផ្សិតជាអ្វី?
    ជាសារពាង្គកាយពហុកោសិកាចិញ្ចឹមជីវិតដោយស្រូបយកសារធាតុចិញ្ចឹមពីសារធាតុពុករលួយ(សាប្រូភីត)។
  • ហេតុអ្វីបានជាដង្កូវមេអំបៅអាចកើតជំងឺ?
    ព្រោះវាស៊ីស្លឹករុក្ខជាតិឬដំណាំដែលមានវីរុស ។