Study

រំឭកមេរៀន សម្រាប� ...

  •   0%
  •  0     0     0

  • តើវិធីដាំដុះដំណាំច្រើនមុខនៅលើទីដីតែមួយដោយប្ដូរវេនគ្នា ហៅថាអ្វី?
    បន្លាស់ដំណាំ
  • តើជួរភ្នំអង់ស្ថិតនៅឯណា?
    អាមេរិកឡាទីន
  • ដើម្បីរក្សាគុណភាពដី តើគេត្រូវកែប្រែរបៀបដាំណាំបែបសព្វថ្ងៃនេះចេញដោយរបៀបណា?
    វិលទៅអនុវត្តតាមបែបបុរាណ
  • តើកត្តាខាងក្រោមមួយណាជាកត្តាគីមីដែលប៉ះពាល់ដល់គុណភាពដី?
    ជាតិប្រៃ
  • តើផ្លូវជាតិលេខ ៤ ដែលភ្ជាប់ពីតំបន់ទំនាបកណ្ដាលទៅតំបន់មាត់តាមច្រកពេជ្រនិលមាន ប្រវែងប៉ុន្មានគីឡូម៉ែត្រ ?
    ប្រវែង 226 km
  • យោងតាមរបាយការណ៍អង្គការចំណីអាហារនិងកសិកម្ម តើសន្និធិត្រីពិភពលោកប៉ុន្មានភាគរយកំពុងចុះខ្សោយឬឈានដល់កម្រិតខ្សោយ?
    ៧០ %
  • តើការហោះហើរលើកទី១ នៃយន្តហោះនៅថ្ងៃខែឆ្នាំណា?
    17 ខែ ធ្នូ ឆ្នាំ 1903
  • តើការធ្វើតេស្តដីមានគោលបំណងអ្វី?
    ដើម្បីវាយតម្លៃកម្រិតសារធាតុចិញ្ចឹម និង pH
  • តើព្រែកជីកប៉ាណាម៉ា (Panama) តភ្ជាប់ពីមហាសមុទ្រណាទៅមហាសមុទ្រណា?
    ពីមហាសមុទ្រអាត្លង់ទិចទៅមហាសមុទ្រប៉ាស៊ីហ្វិក
  • តើវិធីដែលតម្រូវឱ្យកសិករភ្ជួររាស់តាមខ្សែកម្ពស់កាត់កែងទៅនឹងចំណោតតាមវ័ណ្ឌសណ្ឋានដី ហៅថាដំណាំអ្វី?
    ដំណាំតាមជម្រាលកូនភ្នំ ឬទីទួល
  • តើអ្នកអាចទាញការសន្និដ្ឋានបានយ៉ាងដូចម្ដេច ចំពោះការនៅទ្រឹងយូរឆ្នាំនៃផលិតកម្មត្រីសម្រាប់ចំណីសត្វ?
    សមុទ្រកើតជម្ងឺធ្ងន់ធ្ងរបណ្ដាលមកពីការនេសាទហួសហេតុ
  • ឈ្មោះត្រីសមុទ្រម្យ៉ាងទៀត រាងសំប៉ែត មាននៅក្នុងសមុទ្រមេឌីទែរ៉ានេនិងមហាសមុទ្រអាត្លង់ទិច សាច់វាមាន រស់ជាតិឆ្ងាញ់ (ប្រវែង1.5m ដែរ) ហៅថា ៖
    ត្រីតួបូ
  • តើព្រែកជីកប៉ាណាម៉ា (Panama)បានស្ថាបនាឡើងនៅក្នុងឆ្នាំណា?
    ឆ្នាំ 1904
  • ដោយសាររបកគំហើញនៃពួកបុរាណវត្ថុវិទ្យាគេបានដឹងថា មនុស្សចេះបរិភោគត្រីតាំងពី ៖
    សម័យបុរេប្រវត្តិ
  • តើផ្លូវរូងភ្នំនៅសឺនីសរវាងប្រទេសបារាំង និងអុីតាលីមានតាំងពីឆ្នាំណា?
    ឆ្នាំ ១៨៧១
  • តើព្រែកប៉ាណាម៉ា (Panama) ស្ថាបនាដោយជនជាតិអ្វី?
    ជនជាតិអាមេរិក
  • តើផ្លូវរូងភ្នំនៅសាំងកូតារវាងប្រទេសស្វីសជាផ្លូវចាស់មួយមានតាំងពីឆ្នាំណា?
    ឆ្នាំ ១៨៨២
  • តើសង្រ្គាមត្រីមរុយមានប្រទេសណាខ្លះដែលជាគូវិវាទ?
    រវាងប្រទេសអង់គ្លេស និងអ៊ីស្លង់
  • ហេតុអ្វីបានជាគេរៀបចំលំហនៅតំបន់ភ្នំ?
    ដើម្បីភ្ជាប់ទំនាក់ទំនងពីជ្រលងភ្នំមួយទៅជ្រលងភ្នំមួយ
  • តើវិវាទរវាងប្រទេសនេសាទធំៗកើតមាននៅតំបន់ណាខ្លះ?
    តំបន់អាត្លង់ទិកនិរតី តំបន់អាត្លង់ទិកឦសាន តំបន់ប្រទេសហុងឌូរ៉ាស់ តំបន់ប្រទេសម៉ារ៉ុក តំបន់សេណេហ្គាល់ និងតំបន់គូរីល
  • ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងពិភពលោក តើផលិតកម្មត្រីសម្រាប់ចំណីសត្វចាប់មានសន្ទុះយ៉ាងខ្លាំងពីឆ្នាំណា?
    ឆ្នាំ ១៩៥០
  • តើអ្វីជាមុខងារចម្បងនៃសារធាតុសរីរាង្គដី?
    កែលម្អរចនាសម្ព័ន្ធដី និងការរក្សាសារធាតុចិញ្ចឹម
  • តើរថភ្លើង T.G.V.(train a Grande)សម្រាប់សេវាពាណិជ្ជកម្មអាចបើកបរដោយល្បឿន ប៉ុន្មានគីឡួម៉ែត្រនៅក្នុងមួយម៉ោង?
    270 ទៅ 300 km/h
  • តើមួយណាខាងក្រោមមិនមែនជាវិធីសាស្ត្រទូទៅសម្រាប់ការកែលម្អរចនាសម្ព័ន្ធដី?
    ការស្រោចទឹកលើស
  • តើកន្លែងនេសាទសមុទ្រសំខាន់ៗនៅលើពិភពលោកមានប៉ុន្មានកន្លែង?
    ១៧ កន្លែង
  • ក្នុងចំណោមកន្លែងនេសាទសំខាន់ៗនៅលើពិភពលោក តើមានកន្លែងនេសាទចំនួនប៉ុន្មានត្រូវស្រុតចុះយ៉ាងខ្លាំងនូវតម្លៃសេដ្ឋកិច្ច?
    ៩ កន្លែង
  • តើសមាមាត្រ C:N នៅក្នុងដីបង្ហាញពីអ្វី?
    តុល្យភាពរវាងកាបូនសរីរាង្គ និងអាសូត
  • តើព្រែកជីកប៉ាណាម៉ា (Panama) ស្ថិតនៅក្នុងប្រទេសណាទ្វីបណា?
    ទ្វីបអាមេរិកខាងជើង
  • តើផលិតកម្មត្រីសម្រាប់ចំណីសត្វមានកំណើនខ្លាំងចាប់ពីឆ្នាំណាដល់ឆ្នាំណា?
    ឆ្នាំ ១៩៥០ - ១៩៧០
  • ការសន្សំ ឬសំចៃទុក វត្ថុទាំងឡាយដែលមាន ឬបម្រុងទុកសម្រាប់ប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន ឬអនាគត ហៅថា ៖
    សន្និធិ
  • តើសង្រ្គាមត្រីតួបូមានប្រទេសណាខ្លះដែលជាគូវិវាទ?
    រវាងប្រទេសអេស្ប៉ាញ និងកាណាដា
  • ឈ្មោះត្រីសមុទ្រម្យ៉ាង មាឌធំរស់នៅក្នុងទឹកត្រជាក់ សម្រាប់បរិភោគស្រស់ ប្រឡាក់ ឬធ្វើងៀត ហើយថ្លើមវា សម្បូរវីតាមីន A និង D (ប្រវែង1.5m) ហៅថា ៖
    ត្រីមរុយ
  • តើព្រែកជីកប៉ាណាម៉ា (Panama) មានប្រវែងប៉ុន្មានគីឡូម៉ែត្រ?
    79.6 Km
  • តើមួយណាខាងក្រោមមិនមែនជាវិធីសាស្ត្រទូទៅសម្រាប់ការកែលម្អរចនាសម្ព័ន្ធដី?
    ការស្រោចទឹកលើស
  • ថនិកសត្វសមុទ្រ មានមាឌធំណាស់ បណ្តោយដងខ្លួន 18m ទម្ងន់ 50តោន ហៅថា ៖
    ត្រីបាឡែន
  • តើដង់ស៊ីតេខ្ពស់នៅក្នុងដីជាធម្មតាបង្ហាញអ្វីខ្លះ?
    ការបង្រួមដី
  • តើបញ្ហាសមុទ្របណ្ដាលមកពីមូលហេតុសំខាន់ៗអ្វីខ្លះ?
    ការនេសាទហួសហេតុ និងកង្វក់បរិស្ថាន
  • តើមានសង្រ្គាមត្រីអ្វីខ្លះដែលបានកើតឡើង?
    សង្រ្គាមត្រីមរុយ សង្រ្គាមត្រីតួបូ និងការបិទផ្លូវនាវាចរណ៍រវាងបារាំងនិងអេស្ប៉ាញជាដើម
  • តើប្រទេសណាដែលបានស្ថាបនាផ្លូវដែកកាត់ជួរភ្នំថ្មជាច្រើនខ្សែ ?
    សហរដ្ឋអាមេរិក