Study

កម្សាន្តភាសាខ្មែ ...

  •   0%
  •  0     0     0

  • ពន្យល់ពាក្យ៖ អ្វីៗដែលចំណេញ ដែលបានមកលើសដើម មានន័យថា............។
    កម្រៃ
  • ពាក្យ ព្យាយាម មានន័យដូចនឹងពាក្យ .....................................។
    រហាត សង្វាត សំភី ឧស្សាហ៍ ប្រឹងប្រែង ខិតខំ ខ្មីឃ្មាត
  • ប្រាវៗ / គ្នា / ពេលនោះ / តុញ / មិត្តភក្តិ / ទះដៃ / ស្រុះ / លាន់ / ។
    ពេលនោះមិត្តភក្តិតុញទះដៃស្រុះគ្នាលាន់ប្រាវៗ។
  • ចូរតែងល្បះ៖ នឹក / ស្រុកកំណើត / ថា / ខ្លាំងណាស់ / ក្ងោក / ត្អូញត្អែរ / ចេះ / ។
    ក្ងោកចេះត្អូញត្អែរថានឹកស្រុកកំណើតខ្លាំងណាស់។
  • ពន្យល់ពាក្យ៖ សាសសព្វអន្លើ លេចឮសព្វអន្លើ មានន័យថា............។
    សុសសាយ
  • ពន្យល់ពាក្យ៖ ធ្វើឱ្យសាំង គឺឱ្យផ្លាង ឱ្យបាត់ពុតព្យស មានន័យថា...................។
    ផ្សាំង
  • ពាក្យ រហ័ស ផ្ទុយនឹងពាក្យ ...............។
    យឺត
  • ពន្យល់ពាក្យ៖ អ្វីៗដែលប្រគរលើគ្នា ឬដែលគរលើគ្នា មានន័យថា..............។
    គំនរ
  • ពាក្យដេក មានន័យដូចនឹងពាក្យ ...................................។
    សម្រាន្ត គេង សិង ទទួលទាន ដំណេក.................
  • សញ្ញាដែលប្រើសម្រាប់ជំនួសព្យព្យញ្ជនៈ ( ហ ) ប្រកបនឹងស្រៈខ្លី ហៅថា.............។
    សញ្ញារះមុខ
  • ពន្យល់ពាក្យ៖ មិនរៀបរយ មានថា...................។
    ក្រញាង
  • ចូររៀបល្បះ៖ មាន់បារាំង /​ ហ្វូង / ជាងគេ / សួនសត្វ / ម្ចាស់ / ស្រឡាញ់ / ។
    ម្ចាស់សួនសត្វស្រឡាញ់ហ្វូងមាន់បារាំងជាងគេ។
  • ពាក្យដែលសម្គាល់ ឬសម្តែងអំពើរបស់ប្រធាន ហៅថា..................។
    កិរិយាបង្គោល
  • ពន្យល់ពាក្យ៖ រឹងគគ្រីសគគ្រូស រឹងមិនព្រមចុះរុះ មិនព្រមទន់តាម មានន័យថា..............
    រឹងរូស
  • ពាក្យ កូនពៅ ផ្ទុយនឹងពាក្យ.................។
    កូនបង កូនច្បង
  • ពន្យល់ពាក្យ៖ សៀរសំរៀមៗ មានន័យថា.........។
    សសៀរ
  • ពាក្យ ស្ងៀមស្ងាត់ ផ្ទុយនឹងពាក្យ ..................។
    ជជែក ឡូឡា
  • មិត្តភក្តិ មានន័យដូចនឹងពាក្យ..............................។
    សម្លាញ់ ក្លើ គូកន ភឿន ពួកម៉ាក ម្រាក់
  • ពន្យល់ពាក្យ៖ សំណាក បែប តួយ៉ាង ផែនទី មានន័យថា...............។
    គំរូ
  • ពន្យល់ពាក្យ៖ បង្កូកហៅពីចម្ងាយ មានន័យថា..............។
    ដង្ហោយ
  • ចូរតែងល្បះ៖ ឪពុកម្តាយ /​ រៀងរាល់ / ថ្ងៃ / ខំ / ប្រៀនប្រដៅ / ព្យាយាម / ។
    ឪពុកម្តាយខំព្យាយាមប្រៀនប្រដៅរៀងរាល់ថ្ងៃ។
  • ប្រសាសន៍ មានន័យដូចនឹងពាក្យ ..................................។
    សម្តី ភាសា និយាយ សង្ឃដីកា ពុទ្ធដីកា
  • ពាក្យ រវល់ ផ្ទុយនឹងពាក្យ .................។។
    ទំនេរ
  • ចូរតែងល្បះ៖ មែនទែន / មួយនេះ / គួរ / សត្វ / ខ្ពើម / ឱ្យ / រអើម / ។
    សត្វមួយនេះគួរឱ្យខ្ពើមរអើមមែនទែន។