Study

ពង្រឹងពុទ្ធិ

  •   0%
  •  0     0     0

  • ចង្កោមថង់ខ្យល់ នៅក្នុងសួតហៅថា......។
    កូនថង់សួត
  • នៅក្នុងសរសៃវ៉ែនមាន.......សម្រាប់ទប់មិនឱ្យឈាមហូរបញ្ច្រាស។
    ប្រឹស
  • កំណើនគោលិកាសមានរយៈពេលប្រហែល...........។
    ២ទៅ៣ម៉ោង
  • តើជំងឺអ្វីដែលធ្វើឱ្យសួតហើម ខ្សោយ ហើយអាចនាំឱ្យមានរបេងសួតទៀតផង?
    ជំងឺរលាកទងសួត សួតហើម និងរលាកសួត
  • ប្រសិនបើមានបាក់តេរីច្រើនជ្រៀតចូលមក ចំនួនគោលិកាសអាចកើនឡើងរហូតដល់ .............ក្នុងឈាមមួយតំណក់។
    ២០០០០
  • កូនថង់សួតនីមួយៗមានទំហំតូច និងមានចំនួនប្រហែល...........នៅក្នុងសួតម្ខាងៗ។
    ៣០០លាន
  • ................ត្រូវការប្រព័ន្ធដំណឺកនាំសម្រាប់ដឹកនាំសារធាតុរលាយទៅពាសពេញសារពាង្គកាយទាំងមូលបានយ៉ាងរហ័ស។
    សារពាង្គកាយពហុកោសិកា
  • នៅត្រង់រន្ធនៃបេះដូងមាន..........។
    ប្រឹសបេះដូង
  • ប្រអប់ទ្រូងកើតឡើងពី............................។
    ឆ្អឹងជំនីរ ឆ្អឹងខ្នង និងឆ្អឹងទ្រូង
  • ផ្នែកខាងចុងនៃបំពង់ខ្យល់ចែកជា.........។
    ទង់សួតធំពីរ ហើយខ្លី
  • ឈាមមួយតំណក់តូចមានគោលិកាក្រហមប្រហែល...........។
    ៥លានកោសិកា
  • ............ជាជំងឺរលាកភ្នាសសើមច្រមុះដែលបណ្ដាលមកពីវីរុស។
    ជំងឺផ្ដាសាយ
  • គោលិកាក្រហមអាចរស់នៅបានរយៈពេលប្រហែល.......។
    ១២០ថ្ងៃ
  • សរសៃឈាមដែលភ្ជាប់អាក់ទែ ទៅវ៉ែនជា...........។
    សរសៃប្ដូរ
  • ចំហេះគ្លុយកូសប្រព្រឹត្តទៅក្នុងសារពាង្គកាយហៅថា............។
    ដង្ហើម
  • ឈាមមានប្រហែល..........នៃម៉ាសរបស់សារពាង្កកាយទាំងមូល។
    ៨%
  • ក្នុងមួយវិនាទីគោលិកាក្រហមកើតចំនួនពី..........នៅក្នុងខួរឆ្អឹងវែង(ឆ្អឹងវែងភ្លៅនិងដើមដៃ)។
    ២ទៅ៣លាន
  • នៅក្នុងសារពាង្គកាយមនុស្ស ជាមធ្យមឈាមមានប្រហែល..........។
    ៥.៥លីត្រ
  • តើCO2 បានមកពីណា?
    បានមកពីសារពាង្គកាយបានផលិតហើយត្រូវសាយចូលក្នុងឈាម។
  • ប្រសិនបើអ្នកមានទម្ងន់៥០គីឡូក្រាម តើឈាមដែលធ្វើចលនាក្នុងសារពាង្គកាយមានប្រហែលប៉ុន្មាន?
    ៤គីឡូក្រាម។
  • សរសៃប្ដូររួមបញ្ចូលគ្នាជាសរសៃឈាមធំៗហៅថា...........។
    កូនវ៉ែន
  • សន្ទះទ្រូងកន្ត្រាក់ និងទាញចុះក្រោម ដោយទាញប្រអប់ទ្រូងឡើងលើដែលធ្វើ​ឱ្យវាកើនមាឌ សម្ពាធខ្យល់ក្នងប្រអប់ទ្រូងទាប នាំឱ្យខ្យល់ពីក្រៅចូលសួតជា.........។
    ដង្ហើមចូល
  • ឈាមជាជាលិកាមួយបែបដែលបង្កឡើងពី............. ............. ............. .............។
    គោលិកាក្រហម គោលិកាស ប្លាកែត និងប្លាស្មា។
  • បណ្ដូរឧស្ម័នដែលកើតមានខាងក្រៅកោសិកាហៅថា.............។
    ដង្ហើមក្រៅ
  • អេម៉ូក្លូប៊ីនមានផ្ទុក.............។
    ជាតិដែក
  • បេះដូងចែកជាពីរចំហៀងដាច់ពីគ្នា ដោយសន្ទះខណ្ឌគឺ ...............និង..................។
    បេះដូងឆ្វេង និងបេះដូងស្ដាំ
  • កាបូនិច និងទឹកសាយចេញពីឈាមចូលទៅក្នុងកូនថង់សួតវិញជាលំនាំ..........។
    បណ្ដូរឧស្ម័ន
  • មនុស្សមានសុខភាពល្អមានចំនួនគោលិកាសប្រហែល............ក្នុងឈាមមួយតំណក់តូច។
    ៨០០០
  • សរីរាង្គទន់ ស្ពោត យឺត ហើយស្រាល ហៅថា...........។
    សួត
  • កូនអាក់ទែនីមួយៗ ចែកជាបន្តបន្ទាប់បានជាសរសៃតូចៗ ហើយឆ្មារហៅថា........។
    សរសៃប្ដូរ
  • ជីពចររបស់មនុស្សពេញវ័យមានជាមធ្យម........ក្នុងមួយវិនាទី។
    ៧៥ដង
  • ............ជាធាតុរាវពណ៌លឿងខ្ចី ដែលភាគច្រើនជាទឹក និងសារធាតុរលួយ រួមមានសារធាតុចិញ្ចឹម សារធាតុខនិជ ឧស្ម័ន និងកាកសំណល់រលាយ។
    ប្លាស្មា
  • ............ការបំបែកអាហារដោយមានការចូលរួមពីឧស្ម័នអុកស៊ីសែន ដើម្បីផលិតCO2 ទឹក និងថាមពល។
    ដង្ហើមកោសិកា
  • សន្ទះទ្រូងរលា និងទាញឡើងលើ ដែលធ្វើឱ្យមាឌប្រអប់ទ្រូងរួមតូចសម្តាធខ្យល់កើន នាំឱ្យខ្យល់ពីក្នុងចេញពីសួតជា.........។
    ដង្ហើមចេញ
  • ...........ឈាមចេញពីបេះដូងតាមអាកទែសួតទៅសួត ហើយត្រឡប់ពីសួតមកបេះដូងតាមវ៉ែនសួត។
    របត់ឈាមខ្លី ឬរបត់ឈាមសួត
  • ........ជាសារធាតុពណ៌ស ដែលកើតឡើងពីរាប់លានគោលិកាសរស់ គោលិកាសងាប់ កោសិកានិងបាក់តេរីងាប់។
    ខ្ទុះ