Game Preview

ថ្នាក់ទី៥ មេរៀនទ� ...

  •  Khmer    8     Public
    ៧. ការឆ្លើយបដិសេធនិងវិធីការពារខ្លួននឹងការបបួល
  •   Study   Slideshow
  • ១. កាឆ្លើយបដិសេធនឹងការបបួលរបស់អ្នកដទៃដែលនាំឱ្យគ្រោះថ្នាក់ជាមធ្យោបាយល្អមួយដែលអាចនាំយើងនាំឱ្យយើងរួចផុតពីអ្វី ?
    ១. កាឆ្លើយបដិសេធនឹងការបបួលរបស់អ្នកដទៃដែលនាំឱ្យគ្រោះថ្នាក់ជាមធ្យោបាយល្អមួយដែលអាចនាំយើងនាំឱ្យយើងរួចផុតពីគ្រោះថ្នាក់ ។
  •  5
  • ២. នៅពេលឆ្លើយបដិសេធ យើងគប្បីលើកហេតុផល ឬតើពន្យល់អ្វី ដើម្បីឱ្យអ្នកបបួលមានអារម្មណ៍ស្ងប់មិនប្រកាន់ខឹងនឹងយើង ?
    ២. នៅពេលឆ្លើយបដិសេធ យើងគប្បីលើកហេតុផល ឬពន្យល់មូលហេតុផ្សេងៗ ដើម្បីឱ្យអ្នកបបួលមានអារម្មណ៍ស្ងប់មិនប្រកាន់ខឹងនឹងយើង ។
  •  5
  • ៣. ប្រសិនបើមានជនណាមកបបួលយើងនៅកន្លែងស្ងាត់ តើវិធីឆ្លើយបដិសេធ និយាយពាក្យអ្វី ?
    ៣. ប្រសិនបើមានជនណាមកបបួលយើងនៅកន្លែងស្ងាត់ វិធីឆ្លើយបដិសេធ និយាយថា " ទេ " ។
  •  5
  • ៤. ដើម្បីគេវេះឱ្យចេញឱ្យឆ្ងាយពីអ្នកបបួលដែលមានគ្រោះថ្នាក់ តើយើងត្រូវរត់ទៅរកអ្វី ?
    ៤. ដើម្បីគេវេះឱ្យចេញឱ្យឆ្ងាយពីអ្នកបបួលដែលមានគ្រោះថ្នាក់ យើងត្រូវរត់ទៅរកអ្នកដែលអាចជួយយើងបាន ។
  •  5
  • ៥. សូមទោសលោកពូ ! ថ្ងៃនេះខ្ញុំ........................................។ ដូចនេះ ខ្ញុំត្រូវប្រញាប់ទៅសាលារៀនឱ្យទាន់ពេល ។ ក្មួយសូមជម្រាបលា..................................។
    ៥. សូមទោសលោកពូ ! ថ្ងៃនេះខ្ញុំត្រូវវេនបោសសំអាតថ្នាក់។ ដូចនេះ ខ្ញុំត្រូវប្រញាប់ទៅសាលារៀនឱ្យទាន់ពេល ។ ក្មួយសូមជម្រាបលាលោកពូសិនហើយ ។
  •  5
  • ៦. ខ្ញុំសុំទោស ! ខ្ញុំមិនបានទៅជាមួយទេ ព្រោះថ្ងៃនេះមាន.......................នៅ៝ផ្ទះ។ ប៉ុន្តែពួកយើងមិនត្រូវទៅលេងទីនោះទេ ព្រោះខ្ញុំឃើញមានសញ្ញា.............................មិនឱ្យមនុស្សដើរចូល ឬឆ្លងកាត់។
    ៦. ខ្ញុំសុំទោស ! ខ្ញុំមិនបានទៅជាមួយទេ ព្រោះថ្ងៃនេះមានកិច្ចការនៅ៝ផ្ទះ។ ប៉ុន្តែពួកយើងមិនត្រូវទៅលេងទីនោះទេ ព្រោះខ្ញុំឃើញមានសញ្ញាហាមឃាត់មិនឱ្យមនុស្សដើរចូលឬឆ្លងកាត់។
  •  5
  • ៧. អត់ទេអ្នកមីង! ខ្ញុំមិនចូល.............នោះទេ។ ម៉ែពុក និងលោកគ្រូ អ្នកគ្រូខ្ញុំប្រាប់ថា និងផ្តាំថារាល់ពេលចេញពីសាលារៀនមិនត្រូវ..............ផ្តេសផ្តាសទេ។
    ៧. អត់ទេអ្នកមិង! ខ្ញុំមិនចូលលេងល្បែងនោះទេ។ ម៉ែពុក និងលោកគ្រូ អ្នកគ្រូខ្ញុំប្រាប់ថា និងផ្តាំថារាល់ពេលចេញពីសាលារៀនមិនត្រូវទៅណាផ្តេសផ្តាសទេ។
  •  5
  • ៨. សុវត្ថិភាពជាវិថី................. សម្រាប់ជីវិតរស់នៅរបស់មនុស្សគ្រប់រូប។
    ៨. សុវត្ថិភាពជាវិថីសន្តិភាពសម្រាប់ជីវិតរស់នៅរបស់មនុស្សគ្រប់រូប។
  •  5