Game Preview

មេរៀនទី៤ ៖ ផ្លាកត� ...

  •  Khmer    15     Public
    មេរៀនទី៤ ៖ ផ្លាកតិចតូនិច
  •   Study   Slideshow
  • តើទ្រឹស្តីទ្វីបរសាត់បង្កើតឡើងដោយអ្នកវិទ្យាសាស្រ្តរូបណា?
    លោក អាល់ហ្វ្រេដ វេសេនឺ
  •  5
  • តើទ្រឹស្តីគម្លាតបាតមហាសមុទ្របង្កើតឡើងដោយអ្នកវិទ្យសាស្រ្តរូបណា?
    លោក ហារី ហេស
  •  5
  • តើមានកម្លាំងប៉ុន្មានដែលធ្វើឱ្យផ្លាកមានចលនា? អ្វីខ្លះ?
    មាន ៣គឺ កម្លាំងរង្វល់ កម្លាំងទ្រនុងរុញ និងកម្លាំងទំនាញ
  •  5
  • តើគេចែកព្រំដែនផ្លាកជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
    ចែកជា ៣គឺ ព្រំដែនរួមឬព្រំដែនជំនួបគ្នា ព្រំដែនបែកចេញពីគ្នាឬព្រំដែនសំណង់ ព្រំដែនជ្រួសគ្នា
  •  5
  • ១. តើប៉ង់សៀ (Pangaea) ជាអ្វី? វាកើតឡើងនៅពេលណា?
    ប៉ង់សៀ (Pangaea) គឺជាផ្ទាំងដីដ៏ធំផ្គុំពីទ្វីបទាំងអស់។ ប៉ង់សៀកើតឡើងប្រហែល ៣០០ លានឆ្នាំ មុន ហើយវាគឺជាពេលដំបូងដែលល្គុន និងសត្វល្អិតមានស្លាបបានកើតឡើង។
  •  5
  • ៣.តើប៉ង់សៀបានប្រេះបែកបង្កើតបានជាទ្វីបអ្វីខ្លះ?
    ប៉ង់សៀ បានប្រេះបែកដែលបង្កើតបានជាទ្វីបអឺរ៉ាស៊ី ទ្វីបអាមេរិចខាងជើង ទ្វីបអាមរិចខាងត្បូង ទ្វីបអាហ្វ្រិច ទ្វីបឥណ្ឌា ទ្វីបអង់តាក់តិច និងទ្វីបអូស្ត្រាលី។
  •  5
  • តើរូបភាពនេះបង្ហាញពីអ្វី?
    បង្ហាញពីការរសាត់ទ្វីបពីអតីតកាលរហូតដល់បច្ចុប្បន្ន
  •  5
  • ចូរលើកភស្តុតាង ១ ក្នុងចំណោមភស្តុតាងទាំងបីដែលគាំទ្រលើទ្រឹស្តីទ្វីបរសាត់ ព្រមទាំងពន្យល់។
    ភស្តុតាងពីលក្ខណៈពិសេសនៃដី , ភស្តុតាងពីផូស៊ីល , ភស្តុតាងអំពីអាកាសធាតុ
  •  5
  • តើទ្រឹស្តីផ្លាកតិចតូនិចជាអ្វី?
    ទ្រឹស្តីផ្លាកតិចតូនិច ជាទ្រឹស្តីដែលពន្យល់ថាមណ្ឌលថ្មរបស់ផែនដីបានប្រេះបែកជាផ្លាកតិចតូនិចយ៉ាងច្រើន និងធ្វើចលនានៅពីលើមណ្ឌលខាប់។
  •  5
  • តើព្រំដែនជំនួបកើតឡើងយ៉ាងដូចម្តេច?
    ព្រំដែនជំនួបកើតឡើងនៅពេលផ្លាកតិចតូនិចពីរបុកទង្គិចគ្នាព្រំដែនដែលផ្លាកទាំងពីរជួបគ្នា។
  •  5
  • តើចលនាផ្លាកតិចតូនិចលឿន ឬយឺតអាស្រ័យលើកត្តាអ្វីខ្លះ?ចូរបកស្រាយ។
    ផ្លាកតិចតូនិចផ្លាស់ទីលឿនឬយឺត អាស្រ័យលើកត្តាជាច្រើនដូចជា ប្រភេទ រូបរាងផ្លាកតិចតូនិច និងអន្តរកម្មជាមួយផ្លាកតិចតូនិចផ្សេងទៀតដែលនៅជុំវិញវា។
  •  5
  • តើអ្នកវិទ្យាសាស្ត្រប្រើឧបករណ៍អ្វីដើម្បីតាមដានចលនាផ្លាកតិចតូនិច?
    អ្នកវិទ្យាសាស្ត្រប្រើប្រាស់ បណ្តាញតារារណបមួយមានឈ្មោះថា ប្រព័ន្ធកំណត់ទីតាំងលើផែនដី(GPS)ដើម្បីវាស់អត្រាផ្លាស់ទីផ្លាកតិចតូនិច។
  •  5
  • ចូរពន្យល់ពីចលនាផ្លាកតិចតូនិចពីអតីកាលនិងបច្ចុប្បន្ន។
    ចលនាផ្លាកតិចតូនិចបានធ្វើឱ្យផ្ទៃដីប្រែប្រួល ... បែកចេញជាបំណែកតូចៗជាច្រើនដូចសព្វថ្ងៃ។
  •  5
  • ចូរឱ្យនិយមន័យទ្រឹស្តី គម្លាតបាតសមុទ្រ។
    ទ្រឹស្តីគម្លាតបាតសមុទ្រ គឺបាតសមុទ្រញែកចេញពីគ្នាតាមបណ្តោយទ្រនុងកណ្តាលមហាសមុទ្រទាំងពីរបាននាំយកទ្វីបទៅជាមួយផង។
  •  5
  • តើទ្រឹស្តីទ្វីរសាត់បង្កើតឡើងនៅឆ្នាំណា?
    ឆ្នាំ ១៩១០
  •  5