Game Preview

ពង្រឹងចំណេះដឹង

  •  English    12     Public
    .
  •   Study   Slideshow
  • ១.តើចំណែកថ្នាក់ជាអ្វី?
    ជាការផ្ដុំគំនិត ព័ត៌មាន ឬវត្ថុផ្សេងៗដោយផ្អែកលើកលក្ខណៈប្រហាក់ប្រហែលគ្នារបស់វា ។
  •  15
  • ២.តើគេចែកភាវៈរស់ជាប៉ុន្មានរជ្ជៈ? អ្វីខ្លះ?
    ២.ចែកជា ៥រជ្ជៈ គឺរជ្ជៈសត្វ រជ្ជៈរុក្ខជាតិ រជ្ជៈផ្សិត រជ្ជៈប្រូទីស និងរជ្ជម៉ូណេរ៉ា ។ ចំណែកថ្នាក់មនុស្ស
  •  15
  • តើនាមវល្លីទ្វេនាមជាអ្វី?
    +នាមវល្លីទ្វេនាមជាឈ្មោះវិទ្យាសាស្រ្តដែលអ្នកវិទ្យាសាស្រ្តធ្វើការដាក់ឱ្យភាវៈរស់ជាលក្ខណៈរួមលើសកលលោក ។
  •  15
  • ២.តើឈ្មោះវិទ្យាសាស្រ្តជាអ្វី? ឈ្មោះវិទ្យាសាស្រ្តជាពាក្យសម្រាប់សម្គាល់ពួកនិងប្រភេទរបស់ភាវៈរស់នីមួយៗ ។
    ឈ្មោះវិទ្យាសាស្រ្តជាពាក្យសម្រាប់សម្គាល់ពួកនិងប្រភេទរបស់ភាវៈរស់នីមួយៗ ។
  •  15
  • .តើឈ្មោះវិទ្យាសាស្រ្តផ្សំឡើងមកពីអ្វីខ្លះ?
    ហើយតួអក្សរមានលក្ខណៈដូចម្ដេច? +ផ្សំឡើងមកពីឈ្មោះពួក +ឈ្មោះប្រភេទ ។ ដោយឈ្មោះពួកផ្ដើមដោយអក្សរធំ និងឈ្មោះប្រភេទជាអក្សរតូចទាំងអស់ ហើយឈ្មោះទាំងពីរគឺទ្រេត ។
  •  15
  • ចូរបញ្ជាក់ពីពួក និងប្រភេទរបស់ផ្កាចំប៉ាស(Michelia alba)
    ចំប៉ាស ពួក Michelia ប្រភេទ alba ។
  •  15
  • ចូរបញ្ជាក់ពីពួក និងប្រភេទរបស់សត្វតោ(Panthera leo)
    សត្វតោ ពួកPanthera ប្រភេទleo ។
  •  15
  • អុបសិចទីបលេខតូច និងធំ តើវាមានអ្វីខុសគ្នា?
    អុបសិចទីបលេខតូចបានបង្ហាញឱ្យយើងឃើញនូវរូបភាពមិនច្បាស់ដូចលេខធំ ហើយអុបសិចទីបលេខធំផ្ដល់រូបភាពពិតរបស់សំណាកបានច្បាស់ជាងលេខតូច។
  •  15
  • តើការរៀបសត្វ រុក្ខជាតិឬភាវៈរស់ផ្សេងៗទៅតាមក្រុមជាអ្វី?
    ការធ្វើចំណែកថ្នាក់ ។
  •  15
  • ដូចម្ដេចដែលហៅថាការធ្វើចំណែកថ្នាក់?
    ជាការផ្ដុំគំនិត ព័ត៌មានឬវត្ថុផ្សេងៗដោយផ្អែកលើលក្ខណៈប្រហាក់ប្រហែលគ្នារបស់វាដោយរៀបទៅតាមក្រុមនៃភាវៈរស់។
  •  15
  • ដូចម្ដេចដែលហៅថាតាក់សូណូមី?
    ជាវិទ្យាសាស្រ្តនៃការធ្វើចំណែកថ្នាក់និងការហៅឈ្មោះភាវៈរស់។
  •  15
  • តាមចំណែកថ្នាក់ទំនើប តើគេចែកភាវៈរស់ជាប៉ុន្មានកម្រិត? អ្វីខ្លះ?
    ៧កម្រិត ៖ រជ្ជៈ សាខា ថ្នាក់ លំដាប់ អម្បូរ ពួក ប្រភេទ ។
  •  15