Game Preview

អុកស៊ីត

  •  Khmer    19     Public
    ពង្រឹងពុទ្ធិ
  •   Study   Slideshow
  • សមាសធាតុដែលផ្សំឡើងដោយសារធាតុពីរយ៉ាងដែលក្នុងនោះមានធាតុមួយជាអុកស៊ីសែនហៅថា៖
    អុកស៊ីត
  •  10
  • តើគេចែកអុកស៊ីតជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
    ៣ប្រភេទ គឺអុកស៊ីតអាស៊ីត អុកស៊ីតបាស និងអុកស៊ីអំផូទែ។
  •  15
  • តើអុកស៊ីតអាស៊ីតមានអំពើជាមួយទឹកឲ្យផលជាអ្វី?
    អាស៊ីត
  •  10
  • តើអុកស៊ីតអាស៊ីតផ្សំឡើងពីអ្វី?
    អលោហៈជាមួយអុកស៊ីសែន។
  •  10
  • តើអុកស៊ីតបាសមានប្រតិកម្មជាមួយទឹកឲ្យផលជាអ្វី?
    សូលុយស្យុងបាស
  •  10
  • អុកស៊ីតបាសជាអុកស៊ីតនៃ៖
    លោហៈ
  •  10
  • អុកស៊ីតអាស៊ីតជាអុកស៊ីតនៃ៖
    អលោហៈ
  •  10
  • តើអុកស៊ីតបាសផ្សំឡើងពីអ្វី?
    លោហៈជាមួយអុកស៊ីសែន
  •  10
  • តើគេប្រើ CaO ដើម្បីធ្វើអ្វី?
    ដើម្បីបន្សាបជាតិអាស៊ីតក្នុងទឹកបឹង ទន្លេ...ដែលបណ្តាលមកពីភ្លៀងអាស៊ីត។
  •  20
  • តើគេ​CaO រលាយក្នុងទឹក(H2O)បង្កើតបានអ្វី?
    កាល់ស្យូមអ៊ីដ្រុកស៊ីត Ca(OH)2
  •  15
  • តើ​Ca(OH)2មាននាទីសម្រាប់ធ្វើអ្វី?
    បន្សាបអាស៊ីត
  •  15
  • តើអំផូទែមានធាតុអ្វីខ្លះ?
    Zn Pb Al
  •  15
  • តើអុកស៊ីតអំផូទែមានអំពើជាមួយអាស៊ីតឬបាសឲ្យផលជាអ្វីខ្លះ?
    អំបិល និងទឹក
  •  20
  • តើអុកស៊ីតអំផូទែមានលក្ខណៈជាអ្វី?
    ជាអុកស៊ីតអាស៊ីតផង និងអុកស៊ីតបាសផង
  •  20
  • តើសមាសធាតុ ZnO SO3 CO2 Na2O មួយណាជាអុកស៊ីតអាស៊ីត?
    SO3 CO2
  •  10
  • តើសមាសធាតុ ZnO SO3 CO2 Na2O មួយណាជាអុកស៊ីតបាស?
    Na2O
  •  10